Xavi និយាយមួយម៉ាត់យ៉ាងខ្លីជុំវិញរឿង Messi វិលមកកាន់ Barcelona វិញ

កាលពីពេលថ្មីៗនេះមានសារព័ត៍មានជាច្រើនបានចុះផ្សាយពីការវិលត្រឡប់របស់កីឡាករ Lionel Messi ទៅកាន់ក្លិប Barcelona វិញ ពាក់ព័ន្ធនិងរឿងនេះ ដែលគ្រូបង្វឹកលោក Xavier Hernández បាននិយាយថា លោកមិនទាន់គិតគូររឿង Messi នឹង​មក​កាន់​ទឹកដី Camp Nou វិញ​នោះ​ទេ ដោយលោក​ផ្ដោត​រឿង​ក្រុម​អ្នក​មាន​បុណ្យ​ធ្វើ​យ៉ាង​ណា​ឲ្យ​ឈ្នះ​ជើង​ឯក​លីគ​កំពូល​អេស៉្បាញ (La Liga) ជាមុនសិន។

យ៉ាងណាមិញ យោង​តាម​អ្នកសារព័ត៍មាន Fabrizio Romano បាន​ឲ្យ​ដឹង​ថា លោក Xavi នឹង​ខ្សែ​ប្រយុទ្ធ​វ័យ ៣៥​ឆ្នាំ តែង​តែ​បាន​ខល​ទូរស័ព្ទ​ជា​មួយ​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​អំពី​ការ​វិល​មក​វិញ​។

គួរ​បញ្ជាក់​ថា កីឡាករ Lionel Messi បាន​ប្ដូរ​ពី​ក្លិប Barcelona ទៅ​កាន់​ក្លិប PSG តាំង​ពី​ឆ្នាំ ២០២១ ដោយ​ក្លិប​យក្ស​អេស៉្បាញ​ជួប​វិបត្តិហិរញ្ញវត្ថុ៕

អត្ថបទដែលជាប់ទាក់ទង