មកដល់ Barcelona ភ្លាម Joao Cancelo តាំងចិត្តបែបនេះភ្លែត

ខ្សែការពារ Joao Cancelo បានបង្ហាញការតាំងចិត្តខ្ពស់មែនទែនក្នុងការរួមរស់ជាមួយ Barcelona បន្ទាប់ពីក្លិបបាននាំចូលរូបគេក្នុងលក្ខខណ្ឌខ្ចីជើង។ជាការពិតណាស់ នៅរដូវក្តៅនេះ Cancelo ត្រូវបាន Barcelona ខ្ចីជើងពីក្លិបមេឃខៀវ Manchester City ហើយរូបគេនឹងស្នាក់នៅទឹកដី Camp Nou ១ រដូវកាល ពោលគឺរហូតដល់បញ្ចប់ រដូវកាលឆ្នាំ ២០២៣-២០២៤ ។

ថ្លែងប្រាប់កាសែត Sport កីឡាករ Joao Cancelo បង្ហាញការតាំងចិត្តយ៉ាងដូច្នេះថា៖

“គ្រូបង្វឹកបានផ្តល់យុទ្ធសាស្ត្រឱ្យខ្ញុំលេងដោយសេរីហើយខ្ញុំគឺចូលចិត្តបែបនេះ ណាស់។ ខ្ញុំមានអារម្មណ៍ថាស្រួលលេងណាស់ក្នុងការលេងនៅតំបន់ខាងលើនិងនៅ កន្លែងធំទូលាយ។ ខ្ញុំនឹងព្យាយាមសម្របខ្លួន តាមអ្វីដែលគាត់បានដាក់មកកាន់ខ្ញុំ។

ខ្ញុំតែងតែមានក្តីសុបិនចង់លេងអោយ Barca…។ ខ្ញុំចង់សាងស្នាដៃ ជាមួយរឿងដ៏អស្ចារ្យនៅក្លិបមួយនេះ ព្រោះថាវាជាកន្លែងដែលខ្ញុំតែងតែមានក្តីសុបិន ចង់មកទីនេះ។ វាជាក្លិបក្នុងក្តីសុបិនរបស់ខ្ញុំមិត្តភក្តិទាំងអស់គឺបានដឹងពីខ្ញុំច្បាស់ ណាស់គ្រប់និមិត្តរូបរបស់ខ្ញុំទាំងអស់គឺសុទ្ធតែលេងនៅ Barca “៕

 

អត្ថបទដែលជាប់ទាក់ទង