ប្រទេសម៉ិកស៊ិក បានសម្រេចចិត្តបើកកិច្ចប្រជុំបង្ហាញការពិតពី អេលៀន ដែលគេបានរកឃើញជាយូរណាស់មកហើយ

ប្រទេសម៉ិកស៊ិក បានធ្វើឲ្យពិភពលោកផ្ទុះការភ្ញាក់ផ្អើល ដោយពួកគេបានបង្ហាញសាកសពរបស់ អេលៀន ដែលគេបានរកឃើញយូរណាស់មកហើយ មកបង្ហាញនៅមុខអ្នកកាសែតជាសាធារណៈ ដែលបណ្ដាលឲ្យប្រទេសនេះ បានក្លាយជាប្រទេសដំបូង ដែលបានបើកបង្ហាញច្បាស់ៗវត្តមានភាវៈក្រៅភព និងបានបញ្ជាក់ថា អេលៀន គឺពិតជាមានលើភពផែនដីនេះមែន ។

បើតាមសម្ដីរបស់លោក Jaime Maussan ជាអ្នកកាសែត និង អ្នកស្រាវជ្រាវ មានសញ្ជាតិម៉ិកស៊ិក បាននិយាយថា លោកបានប្រទះឃើញសាកសពនៃភាវៈចម្លែកនេះនៅប្រទេសប៉េរ៉ូ កាលពីឆ្នាំ ២០១៧ ចំនួន ២ ដោយមួយមានអាយុ ៧០០ ឆ្នាំមួយ និងមួយទៀតមានអាយុ ១០០០ ឆ្នាំ ដែលមានមុខមាត់ស្រដៀងនឹងមនុស្ស ដៃជើងតូចៗ ប៉ុន្តែមានក្បាល់ធំ ។

គួរបញ្ជាក់ផងថា សាកសពភាវៈចម្លែកទាំង ២ នេះត្រូវបានអ្នកវិទ្យាសាស្រ្ត យកទៅធ្វើ x-ray ដោយចេញលទ្ធផល និងទន្នន័យ DNA មកបានបង្ហាញថា មិនមែនជាផ្នែកមួយដែលវិវត្តន៍នៅលើផែនដីនោះទេ ។

 

អត្ថបទដែលជាប់ទាក់ទង