នៅដើមខែធ្នូខាងមុខនេះ ខេត្តកែប នឹងមានរៀបចំពិធីបុណ្យសមុទ្រចំនួន ៣​ ថ្ងៃ


កាលពីពេលថ្មីៗនេះ  ក្រសួងទេសចរណ៍បានចេញសេចក្ដីជូនដំណឹង ដើម្បីរៀបចំពិធីបុណ្យសមុទ្រឲ្យបានដឹងថា នៅដើមខែធ្នូខាងមុខនេះ នឹងមានរៀបចំពិធីបុណ្យសមុទ្រចំនួន ៣​ ថ្ងៃជាប់គ្នា នៅក្នុងទឹកដីខេត្តកែប ។​

យោងតាមរយៈសេចក្ដីជូនដំណឹងបានឲ្យដឹងថា ពិធីបុណ្យសមុទ្រលើកទី ១០ ដែល នឹងប្រព្រឹត្តទៅនៅខេត្តកែប ក្រោមប្រធានបទ”ទាំងអស់គ្នា ដើម្បីទេសចរណ៍ ” ដោយពិធីបុណ្យសមុទ្រនេះដែរ នឹងប្រព្រឹត្តទៅចាប់ពីទី ០១ ដល់ ថ្ងៃទី ​០៣ ខែ ធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ ។

ជាមួយគ្នានោះក្រសួងក៏បានបន្តឲ្យដឹងថា នៅក្នុងព្រឹត្តិកាណ៍ជាតិដ៏មានមោទនភាព និងសោមនស្សរីករាយនេះ មានសកម្មភាពសំខាន់ៗសម្រាប់ទស្សនា និងកម្សាន្តដូចជា ៖​
​១ . ការសម្ដែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី ១០ ឆ្នាំ ២០២៣ ។
២ . មហោស្រពម្ហូបអាហារ និងភេជ្ជៈ ការតាំងផលិតផលទេសចរណ៏ និងគម្រោងអភិវឌ្ឍន៏ទេសចរណ៍តំនប់ឆ្នេរ ផលិតផលទូទៅ ព្រមទាំងសកម្មភាពកីឡានានាផងដែរ​ ៕

អត្ថបទដែលជាប់ទាក់ទង