ភ្ញៀវទេសចរក្រោកតាំងពីម៉ោង ៥ ព្រឹក ដើម្បីរង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត

ជារៀងរាល់ថ្ងៃនៅពេលព្រឹកព្រលឹម គឺមានភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករបានមករង់ចាំទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្ត ដោយពុំមានលុះមួយថ្ងៃណាមួយឡើយទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រោះថា ថ្ងៃរះនៅប្រាសាទអង្គរវត្ត ជាផ្ទាំងទស្សនីយភាពដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរ ពួកគេមានខ្លះឈរ និងខ្លះអង្គុយ នៅជុំវិញស្រះទឹក ដើម្បីរង់ចាំមើលថ្ងៃរះដ៏ស្រស់ត្រកាល នាព្រឹកព្រហៀម និងផ្តិតយករូបភាពទាំងនោះទុកអនុស្សាវរីយ៍ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ចាប់តាំងពីម៉ោង៥ព្រឹកមកម្ល៉េះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណ១,៥០០នាក់ បានមករង់ចាំទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនេះ នៅខាងមុខប្រាសាទអង្គរវត្ត៕

ប្រភព ៖​ អាជ្ញាធរជាតិអប្សរា

អត្ថបទដែលជាប់ទាក់ទង