Messi ចុចឈ្មោះថាម្នាក់នេះ ជាខ្សែការពារល្អជាងគេលើពិភពលោកនាពេលបច្ចុប្បន្ន

កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Inter Miami កីឡាករ Lionel Messi បានលើកឡើងថា មិត្ត រួមក្រុមនៅជម្រើសជាតិអាហ្សង់ទីន របស់គាត់កីឡាករ Cristian Romero គឺជាខ្សែការពារល្អដាច់ គេក្នុងលោកនាពេលបច្ចុប្បន្ន។

ជាការពិតណាស់ Romero បច្ចុប្បន្នគឺជាខ្សែការពារដ៏សំខាន់បំផុតម្នាក់របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ហើយរូបគេក៏ជាសមាសភាពមួយរូបដែលបានជួយឱ្យក្រុមជម្រើសជាតិអាហ្សង់ទីន លើកពាន World Cup ២០២២ នៅប្រទេស កាតា ផងដែរ។

នៅក្នុងជ័យជន្នះ3-0 ទៅលើក្រុមជម្រើសជាតិបូឡូវៀរនៃវគ្គជម្រុះ World Cup 2026 ស្ថិតក្នុងតំបន់ឡាទីនកាលពីម្សិលមិញនេះគេមិនបានឃើញវត្តមាន Messi ចូលលេងនោះទេដោយសារតែបញ្ហាខ្យល់អុកស៊ីសែនក្នុងប្រទេសបូឡូវៀរប៉ុន្តែគាត់មានវត្តមាននៅជម្រុំក្រុមជម្រើសជាតិធម្មតា។បន្ទាប់ពីត្រូវបានបញ្ចប់ការប្រការកួតអ្នកកាសែតបានសួរទៅកាន់ Messi ថាតើនរណាដែលអ្នកគិតថាជាខ្សែរការពារឆ្នើមបំផុតនាពេលបច្ចុប្បន្ន?ភ្លាមនោះ Messi បានឆ្លើយទៅ វិញយ៉ាងដូច្នេះថា៖

“សម្រាប់ខ្ញុំគឺ Cristian Romero។ គាត់គឺជាខ្សែការពារ ដែលល្អដាច់គេក្នុងលោកនាពេលបច្ចុប្បន្ន។ ការដែលមានគាត់នៅខាងក្រោម គឺ តែងតែមានរឿងដែលល្អបំផុតបានកើតឡើងសម្រាប់ខ្ញុំ”៕

អត្ថបទដែលជាប់ទាក់ទង