មិនគិតច្រើន ពេលនេះតារាឆ្នើម Man United សម្រេចបន្តកិច្ចសន្យារហូតដល់ឆ្នាំ ២០២៨

កីឡាករ Alejandro Garnacho បានចុះហត្ថលេខាថ្មី ជាផ្លូវការជាមួយក្លិប Manchester United រហូតទៅដល់ឆ្នាំ ២០២៨។

បន្ទាប់ពីចុះកុងត្រាថ្មី រូបគេបាននិយាយថា៖ នៅពេលខ្ញុំបានចូលរួមជាមួយក្លិបដ៏អស្ចារ្យនេះ ខ្ញុំតែងតែសុបិនចង់បង្ហាញខ្លួនលើកដំបូងនៅទឹកដី Old Trafford និងស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្ញុំ ថែមទាំងចង់ឈ្នះពានរង្វាន់ជាមួយបិសាចក្រហមទៀតផង ខ្ញុំមានអារម្មណ៍មោទនភាព និងរំជួលចិត្តជាខ្លាំងដែលបានឆ្លងកាត់គ្រាទាំងនេះរួចហើយ រួមជាមួយនិងក្រុមគ្រួសាររបស់ខ្ញុំ ដែលតែងបានគាំទ្រខ្ញុំគ្រប់ជំហាននៃផ្លូវនេះ។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធ Garnacho ប្ដូរពីក្លិបយុវជន Atlético Madrid មកកាន់ Manchester United ក្នុងឆ្នាំ ២០២០ ពីរឆ្នាំក្រោយរូបគេក៏ត្រូវបានឡើងមកកាន់ឈុតធំរបស់បិសាចក្រហម យ៉ាងណាមិញ Garnacho បច្ចុប្បន្នក៏ជាកីឡាករសំខាន់ដែលមិនអាចខ្វះបានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង