ច្បាស់ការហើយ! ពូចក់នឹងអត្ថាធិប្បាយនូវវីញ្ញាសារកីឡាស៊ីហ្គេមទាំងនេះ
ច្បាស់ការ 100% អេតមីន ជីងចក់ គាត់នឹងអត្ថាធិប្បាយនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្នុងវីញ្ញាសារកីឡា បាល់ទាត់ បាល់ទះ និងវីញ្ញាសារកីឡាប្រដាល់ ព្រមទាំងវិញ្ញាសារមួយចំនួនទៀតតាមជាក់ស្តែង តាមរយៈក្រសួងព័ត៌មានស្នើអោយលោកធ្វើការអត្ថាធិប្បាយផ្ទាល់លើវិញ្ញាសារកីឡាស៊ីហ្គេម សម្រាប់ព្រឹត្តិការណ៍ជាតិដ៏សំខាន់មួយនេះ។
អេតមីន ជីងចក់ បានបង្ហើបប្រាប់ក្រុមការងារ Media 365 Daily មុននេះថា វិញ្ញាសារគោលសម្រាប់លោកធ្វើការអត្ថាធិប្បាយគឺ បាល់ទាត់ ប៉ុន្តែក្នុងនោះខាងក្រសួងព័ត៌មានចង់ស្នើអោយលោកធ្វើការអត្ថាធិប្បាយលើវិញ្ញាច្រើនទៀត ដូចជាប៉េតង់ (បូល) គ្រីឃីក វិញសារហែលទឹក វាយកូនហ្គោល ។ល។ យ៉ាងណាមិញលោកថា លោកចង់ស្នើសុំធ្វើការអត្ថាធិប្បាយតែបីវិញ្ញាសារប៉ុណ្ណោះ រួមមាន៖ បាល់ទាត់ បាល់ទះ និងវិញ្ញាសារគុនខ្មែរ។
លោកថា បើតាមអ្វីដែលជាចំណូលចិត្តរបស់លោកផ្ទាល់ គឺចង់ធ្វើតែលើពីរវិញ្ញាសារផង គឺបាល់ទាត់ និងវិញ្ញាសារគុនខ្មែរ «បើចិត្តខ្ញុំហ្មង ខ្ញុំចង់បានតែពីរទេ បាល់ទាត់ និងគុនខ្មែរ ព្រោះចង់ប្រឡូកចូលគុនខ្មែរផង»។
គួរបញ្ជាក់ថា អេតមីន ជីងចក់ នឹងត្រូវចាប់ដៃគូជាមួយ អេតមីន Rock ក្នុងការអត្ថាធិប្បាយលើការប្រកួតវិញ្ញាសារលើនេះ ជាពិសេសវិញ្ញាសារបាល់ទាត់ ក្រុមជម្រើសជាតិកម្ពុជា និងទីម័រខាងកើត ដែលត្រូវចាប់ផ្តើម ល្ងាចនេះ វេលាម៉ោង ៧ៈ០០នាទី នៅលើផេក “ក្រសួងព័ត៌មាន” សូមកុំភ្លេចចូលរួមគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ៕