ថ្ងៃទី២០ខាងមុខនេះ ចូរកុំភ្លេចទួងស្គរ អបអររមណីយដ្ឋានប្រាសាទ «កោះកេរ» ដែលជាប់ជាបេតិកភណ្ឌពិភពលោក
សាលារាជធានីភ្នំពេញ និងគណសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវបណ្តាស្ថាប័ន គ្រប់ទីវត្តអារាម រោងចក្រ សហគ្រាស ទាំងរដ្ឋ និងឯកជន សូមចូលរួមវាយគង ទួងស្គរ នៅវេលាម៉ោង ៧ ព្រឹក ថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីអបអរសាទរ ដល់ប្រសាទរកោះកេរ (រមណីយដ្ឋានប្រាសាទកោះកេរ) ដែលត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះជាស្ថាពរ។
សាសារាជធានីភ្នំពេញ និងគណសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសជូនដំណឹងដូចខាងក្រោមនេះ សូមអានសេចក្តីលម្អិតដូចតទៅ៖