កីឡាករ Real Madrid ៣​ រូប នឹងត្រូវជំនួសកន្លែង Luka Modrić

Real Madrid អាច​នឹង​អវត្តមានកីឡាករសំខាន់ម្នាក់គឺ ​Luka Modrić ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត Champions League ជាមួយ Man City នៅថ្ងៃទី ៩ ខែឧសភាខាងមុខ​នេះ​។

រូបភាព Luka Modric

យោងតាមរបាយការណ៍លោក Carlos Rodríguez ខ្សែបម្រើកណ្តាល Luka Modrić ត្រូវបានគេរំពឹងថា នឹងអវត្តមានប្រហែល ២ សប្តាហ៍ជាមួយនិងរបួសសរសៃពួរជើងខាងឆ្វេង ដែលគាត់បានរងរបួសនៅក្នុង​ការ​បរាជ័យរបស់ Real ទល់នឹង Girona ក្នុងលទ្ធផល ៤-២ នាពេលកន្លងទៅ។

រូបភាព Modric និង​ Toni Kroos

ខាងក្រោមនេះគឺជាកីឡាកររបស់ Real Madrid បីរូបដែលត្រូវមកជំនួស Modrić សម្រាប់វគ្គផ្តាច់ព្រ័ត្រ Copa del Rey និងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ផងដែរ​ ។

១. Aurélien Tchouaméni ដូចដែលបានរំពឹងទុក Tchouaméni អាចជាជម្រើសទីមួយសម្រាប់លោក Carlo Ancelotti ដើម្បីការពារតំបន់កណ្តាលរបស់ Real Madrid ។

រូបភាព Aurélien Tchouaméni

២. Federico Valverde Real Madrid ត្រូវការ Valverde ដើម្បីផ្តល់នូវកម្លាំង ល្បឿន ក៏ដូចជាគុណភាពនៅតំបន់កណ្តាល ដូចដែល Modrić ធ្លាប់បានបញ្ចេញផងដែរ ។

រូបភាព Valverde ត្រូវបានទាញដោយ Alex Baena

៣. Eduardo CamavingaCamavinga គឺជាកីឡាករដែលកំពុងល្អ ហើយពេលនេះអាចជាពេលដ៏សម្រាប់គាត់ផងដែរ ដើម្បីបង្ហាញសមត្ថភាពរបស់គាត់ទៅកាន់អ្នកគាំទ្រ ។

រូបភាព Camavinga

សូមបញ្ជាក់ថា Real Madrid នឹងត្រូវទៅប៉ះក្រុម Almeria នៅយប់នេះផងដែរ វេលាម៉ោង ១១:៣០នាទីយប់ នៅក្នុងកីឡាដ្ឋាន Estadio Santiago Bernabeu ៕

អត្ថបទដែលជាប់ទាក់ទង