Pep ថា Arsenal សប្បាយចិត្តទៅ ដែលបានឈរលេខ ២នៅក្នុងតារាង

គ្រូបង្វឹកក្លិបមេឃខៀវ Manchester City លោក Pep និយាយថា កាំភ្លើងធំ Arsenal ត្រូវតែសប្បាយក្នុងការទទួលបានចំណាត់លេខ២ ក្នុងតារាង Premier League។

លោក Pep Guardiola បានលើកឡើងបន្តថា៖ វាជាជោគជ័យធំសម្រាប់ Arsenal ដែលឈរជើង អាចមានកៅអីក្នុងពានរង្វាន់ Champions League ក្រោយខកខានមិនអាចបង្ហាញខ្លួនអស់រយៈពេលជាង ៧ឆ្នាំកន្លងទៅនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្ន Manchester City ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដែលមាន ៧៣ពិន្ទុ ខណៈ Arsenal មាន ៧៥ពិន្ទុឈរនៅលេខ១ ប៉ុន្តែក្រុមមេឃខៀវចំណេញ ២ប្រកួតអាចនឹងមានភាគរយៈខ្ពស់ក្នុងការ​ឈ្នះជើងឯក Premier League៕

អត្ថបទដែលជាប់ទាក់ទង