កាន់តែល្អក់កករហើយ! Mason Greenwood ហ៊ាននិយាយបែបអំពី Man United ប្រាប់មិត្តខ្លួន

Mason Greenwood បានប្រាប់មិត្តភក្តិ​របស់ខ្លួនថា រូបគេនឹងមិនលេងឱ្យ Manchester United ទៀតទេ នេះបើយោងតាមសារព័តមាន Reports ។

រូបភាព Mason Greenwood

កីឡាករវ័យក្មេងរបស់បិសាចក្រហម ដែលត្រូវបានបញ្ចប់រឿងក្តីពីការ​ចោទ​ប្រកាន់​ពី​បទរំលោភ និង​បំពាន​ផ្លូវភេទកាលពីខែកុម្ភៈ ហើយគេត្រឡប់មកលេងបាល់ទាត់ម្តងទៀត ប៉ុន្តែហាក់មិនអាចមើលឃើញអនាគតនៅ Old Trafford ឡើយ។

រូបភាព Mason Greenwood

ប្រភពជិតស្និទ្ធរបស់កីឡាករ វ័យក្មេងរូបនេះបានប្រាប់ The Sun ថា៖ Greenwood ជឿថា អាជីពរបស់គាត់បានបញ្ចប់ហើយនៅ United ។ គាត់ចង់ត្រលប់មកលេងបាល់ទាត់វិញ ប៉ុន្តែគាត់ដឹងថា ស្ថានភាពរបស់គាត់នៅពេលនេះ គឺស្មុគស្មាញណាស់។ គាត់​ប្តេជ្ញា​ចិត្ត​ថានឹងលេង​បាល់ទាត់​ម្ដង​ទៀត ប៉ុន្តែ​មិន​គិត​ថា​ខ្លួនគាត់​ នឹង​ពាក់​អាវ Man United ម្ដង​ទៀត​ទេ។

រូបភាព Mason Greenwood

គួរអោយដឹងថា Mason Greenwood ត្រូវបានក្លិប Manchester United ព្យួរជើងមិនអោយលេងដោយសារ រូបគេពាក់ព័ន្ធការចោទប្រកាន់ពីបទរំលោភនិងបំពានផ្លូវភេទ កាលពីខែកុម្ភៈ កន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង