Rashford និង Maguire អង្វរឲ្យ Sancho សុំទោស Ten Hag ដើម្បីបញ្ចប់ការដាក់ឲ្យកីឡាកររូបនេះនៅខាងក្រៅក្រុម

តារាឆ្នើមរបស់ Manchester United បានជំរុញឲ្យ Jadon Sancho “សុំទោស និងបញ្ចប់ជម្លោះរបស់គាត់” ជាមួយ Erik ten Hag កាលពីម្សិលមិញខ្សែបម្រើស្លាបអង់គ្លេសវ័យ ២៣ ឆ្នាំត្រូវបានគេរាយការណ៍ថាត្រូវបានហាមឃាត់មិនឲ្យចូលលេងក្នុងក្រុមធំរបស់បិសាចក្រហម។

Marcus Rashford ស្ថិតក្នុងចំណោមតារា Manchester United ដែលជំរុញឱ្យ Jadon Sancho សុំទោស ជម្លោះបានផ្ទុះឡើងនៅថ្ងៃទី ៣ ខែកញ្ញា នៅពេលដែល Ten Hag បានចោទប្រកាន់ Sancho ថាមិនបានហ្វឹកហាត់បានល្អគ្រប់គ្រាន់ដើម្បីស្ថិតក្នុងក្រុមប្រកួតរបស់ Man Utd ដើម្បីប៉ះ Arsenal នៅថ្ងៃទី ៣ ខែកញ្ញាកន្លងទៅ។
Sancho វាយបកលើប្រព័ន្ធផ្សព្វផ្សាយសង្គមភ្លាមៗ ដោយនិយាយថាខ្លួនគាត់គឺជា “បុគ្គល​ដែល​ត្រូវ​គេបន្ទោស​ចំពោះ​កំហុស​ដែល​គាត់មិនបានធ្វើ”។ អតីតកីឡាករ Dortmund រូបនេះមិនមានវត្តមានសម្រាប់ក្លិបតាំងពីពេលនោះមក ហើយត្រូវបានហាមប្រាមពីការហ្វឹកហាត់ជាមួយក្រុមធំក្រោមអាកប្បកិរិយាដ៏ឃោរឃៅរបស់ Ten Hag ហើយមិត្តរួមក្រុមខ្លះមិនយល់ស្របនឹងទង្វើរបស់គ្រូហូឡង់រូបនេះឡើយ។

ឥឡូវនេះ Marcus Rashford, Luke Shaw និងអតីតប្រធានក្រុម Harry Maguire សុទ្ធតែបានអះអាងថាបានព្យាយាមធ្វើអន្តរាគមន៍ដើម្បីដោះស្រាយបញ្ហាខាងលើ ដោយពួកគេអះអាងថា មិត្តរួមក្រុមបានព្យាយាមបញ្ចុះបញ្ចូល Sancho ឲ្យសុំទោសអ្នកចាត់ការទូទៅរូបនេះ។ ទោះជាយ៉ាងណាក៏ដោយ Ten Hag ត្រូវបានគេនិយាយថាសុខចិត្តស្វាគមន៍ Sancho ត្រឡប់មកវិញ ប៉ុន្តែក្រោមលក្ខខណ្ឌមួយប៉ុណ្ណោះគឺសំទោសគាត់៕

អត្ថបទដែលជាប់ទាក់ទង