Xabi Alonso នឹងជំនួស Carlo Ancelotti ជាអ្នកចាត់ការ Real Madrid នៅរដូវកាលក្រោយ

Xabi Alonso ត្រូវបានគេរំពឹងថានឹងជំនួសកន្លែងលោក Carlo Ancelotti ជាគ្រូបង្វឹកក្រុម Real Madrid ចាប់ពីរដូវកាលក្រោយនេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញ យោងតាមវិទ្យុ MARCA Real Madrid មិនខ្វល់ខ្វាយពីកង្វះបទពិសោធន៍ក្នុងការគ្រប់គ្រងរបស់លោក Alonso ឡើយហើយបានធ្វើឲ្យបុរសវ័យ ៤១ ឆ្នាំរូបនេះជាជម្រើសដែលពួកគេដើម្បីក្លាយជាអ្នកស្នងតំណែងរបស់ Ancelotti ទៀតផង។

កាលពីខែតុលាឆ្នាំមុន Alonso បានជំនួសតំណែង Gerardo Seoane នៅ Leverkusen ដែលជាក្រុមទីពីរនៅបាតតារាងបន្ទាប់ពីការប្រកួត Bundesliga ចំនួនប្រាំបី។ Alonso បានបង្កើតផលវិជ្ជមានភ្លាមៗដោយបានដឹកនាំ Leverkusen ដល់លេខ ៦ ក្នុង Bundesliga និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ Europa League ។ Leverkusen បានចាប់ផ្ដើមរដូវកាលដ៏អស្ចារ្យ ហើយតាមពីក្រោយក្រុមម្ចាស់ជើងឯក Bayern Munich ដោយមាន ១៣ពិន្ទុក្នុង ៥ ប្រកួត។

ម្ចាស់ជើងឯកអឺរ៉ុបពីរសម័យជាមួយអេស្ប៉ាញ Alonso បានចំណាយពេល ៦ រដូវកាលនៅ Santiago Bernabeu ក្នុងនាមជាកីឡាករដោយឈ្នះ LaLiga ក្នុងឆ្នាំ ២០១២ ហើយបន្ទាប់មកពានរង្វាន់ Champions League ពីរឆ្នាំក្រោយមកក្នុងអំឡុងពេលនៃការប្រកបអាជីពដំបូងរបស់លោក Ancelotti នៅក្លិបផងដែរ។ ម្ចាស់ជើងឯក World Cup ឆ្នាំ 2010 បានចូលនិវត្តន៍បន្ទាប់ពីបីរដូវកាលនៅ Bayern Munich និងបានគ្រប់គ្រងក្រុមយុវជនរបស់ Real មុនពេលកាន់កាប់ក្រុម Real Sociedad B ៕

អត្ថបទដែលជាប់ទាក់ទង