Luke Shaw កំពុងធ្វើអោយ Harry Maguire ភ័យហើយដោយសារហេតុផលមួយនេះ !

ដោយសារបញ្ហា​របួស​គួរបានធ្វើ​ឱ្យ​ប្រធាន​ក្រុម​បិសាច​ក្រហម Manchester United មិនអាច​ចូលរួមជាមួយ​ក្រុម​វិញបាន ប៉ុន្តែ​ពេល​នេះ​គាត់​កំពុងប្រឈម​មុខ​ ​ការ​ដណ្តើម​តំណែងតំបន់ការពារ​​ ដោយពី​ខ្សែ​ការពារ​ឆ្វេង Luke Shaw ។

Harry Maguire

Harry Maguire ច្បាស់ជាមានអារម្មណ៍ថារូបគេ កំពុងស្ថិតនៅក្រោមសម្ពាធច្រើននៅពេលដែល Man United បានចុះហត្ថលេខាលើ Raphael Varane ក្នុងឆ្នាំ 2021 និង Lisandro Martinez កាលពីឆ្នាំមុន។

Raphael Varane and Lisandro Martinez

ប៉ុន្តែ​ការ​រង​របួស​សម្រាប់កីឡាករ ២រូបខាងលើ បានធ្វើអោយលោក Erik ten Hag បានផ្តល់ឱកាសអោយ Maguire ត្រលប់មកកន្លែងដើមរបស់គាត់វិញ ។ តែពេលនេះគាត់ប្រឈមមុខនឹងបញ្ហាថ្មីហើយ ខណៈ Luke Shaw ដែលជាខ្សែការពារឆ្វេង បានបង្ហាញទម្រង់លេងយ៉ាងល្អនៅតំបន់ការពារកណ្តាល ។

Luke Shaw និង​ Harry Maguire

គួរបញ្ជាក់ Luke Shaw ត្រូវ​បាន​លោក Ten Hag ​ប្រើ​ជា​ខ្សែ​ការពារ​កណ្តាល​ក្នុង​ប្រកួត​មួយ​ចំនួន​ក្នុង​រដូវ​កាល​នេះ ហើយ​ខណៈ​ដែល​គាត់​នៅ​តែ​មាន​ប្រយោជន៍​នៅ​តំបន់ការពារ​ឆ្វេង គាត់ក៏​មាន​សមត្ថភាព​ល្អខ្លាំង​ផងដែរ នៅ​តំបន់​ការពារកណ្តាល។

អត្ថបទដែលជាប់ទាក់ទង