បើនៅក្លិបនេះយូរទៀត កីឡាកររូបនេះអាចនឹងបំបែកកំណត់របស់ Ronaldo

ខ្សែប្រយុទ្ធឆ្នើម Karim Benzema បាននិងកំពុងក្លាយកីឡាករមួយរូបដែលលិចធ្លោមួយរបស់ក្រុមស្ដេចសរ Real Madrid កាលពីយប់មិញនេះរូបគេបានរកគ្រាប់ Hat Trick ទល់និងក្រុម Almeria ក្នុងទឹកដី Santiago Bernabu យ៉ាងណាចំនួនសរុបដែល Benzema ស៊ុតបញ្ចូលទីមានរហូតទៅដល់ ២៣៦ គ្រាប់សម្រាប់លីគកំពូលអេស៉្បាញ ដែលបច្ចុប្បឈរនៅលេខរៀងទី៤ នៃ All-time Laliga top scorers ដែលលេខ១ គឺកីឡាករ Lionel Messi មាន ៤៧៤ គ្រាប់និងលេខ២ គឺកីឡាករ Cristiano Ronaldo មានចំនួន ៣១១ គ្រាប់ ។

ជាពិតណាស់មានអ្នកគាំទ្រជាច្រើនបានលើកឡើងថា បើសិនជា Karim Benzema ស្នាក់នៅ ក្លិប Real Madrid ២-៣ រដូវកាលទៀតនោះ​ រូបគេអាចនិងវ៉ាដាច់កំណត់ត្រារបស់ Ronaldo ជាមិនខាន តែប្រហែលជាតាមមិនទាន់ Messi ឡើយ។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ បានរួមរស់ជាមួយនិងក្លិបស្ដេចសរ Real Madrid ចំនួនជាង ១៤រដូវកាលមកហើយថែមទាំងជាកីឡាករមួយរូបសំខាន់របស់ក្រុមទៀតផង។

អត្ថបទដែលជាប់ទាក់ទង