អីយ៉ាស់! លោក Ancelotti បោះពាក្យសម្ដីទៅកាន់ Benzem ថា

ខ្សែប្រយុទ្ធ Karim Benzema បានក្លាយជាកីឡាករល្អបំផុតម្តងទៀតបន្ទាប់លេងទល់នឹងក្រុម Almeria ខណៈដែលម្ចាស់ពាន Ballon d’Or 2022 បានយកឈ្នះដោយលទ្ធផល 4-2 ដោយស៊ុតបញ្ចូលទីបានរហូតទៅដល់៣គ្រាប់។ បច្ចុប្បន្ននេះរូបគេរកគ្រាប់បាល់បាន 17 គ្រាប់សម្រាប់រដូវកាលនេះ នៅក្នុងការប្រកួត La Liga ដែលឈរនៅលេខ២ បន្ទាប់ពីកីឡាករ Robert Lewandowski របស់ Barcelona ដែលមានចំនួន ២១ លើសតែ ២គ្រាប់ប៉ុណ្ណោះ។

ទោះបីជាធ្លាប់រងរបួសក៏ដោយក៏ Benzema បានក្លាយជាអ្នកដឹកនាំក្រុមប្រយុទ្ធម្តងទៀត។ ដោយឡែកលោក Carlo Ancelotti អ្នកចាត់ការទូទៅ របស់ក្លឹប Real Madrid បាននិយាយអំពីការប្រកួតរបស់ខ្សែប្រយុទ្ធឆ្នើមប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ Benzema កំពុងធ្វើបានយ៉ាងល្អ ហើយបានបង្ហាញឱ្យឃើញថាគេជាខ្សែប្រយុទ្ធល្អ ហើយមានគ្រោះថ្នាក់។ នៅពេលដែលអ្នកដឹកនាំក្នុងក្រុមបានល្អ នោះក្រុមទាំងមូលធ្វើបានកាន់តែល្អខ្លាំង។

គួរបញ្ជាក់ថា កីឡាករពាក់អាចលេខ ៩ របស់ Real Madrid បានបង្ហាញខ្លួនសារជាថ្មីម្តងទៀតដើម្បីជួយពួកគេទទួលបានលទ្ធផលវិជ្ជមានអំឡុងពេលប៉ះជាមួយក្រុម​ Almeria ។

អត្ថបទដែលជាប់ទាក់ទង