លោកគ្រូ ចាប់សរសៃល្បីឈ្មោះ ជា សុខហេង សប្បាយចិត្ត និងជ្រះថ្លាខ្លាំង ក្រោយទទួលបានកាក់មាសពី ព្រះអង្គចន្ទមុនី


កាលពីពេលថ្មីៗកន្លងទៅ លោក ជា សុខហេង ដែលជាគ្រូចាប់សរសៃល្បីឈ្មោះ បានធ្វើដំណើរទៅជួប ព្រះតេជគុណ ចន្ទ មុនី ព្រះធុតុង្គកំពុងល្បីខ្លាំងនៅខេត្តកំពុងឆ្នាំង ជាមួយគ្នានេះដែរ លោក ជា សុខហេង ក៏បានលើកឡើង និងបង្ហាញពីអារម្មណ៍សប្បាយចិត្ត និងជ្រះថ្លាយ៉ាងខ្លាំង ក្រោយទទួលបានកាក់មាសពីព្រះអង្គចន្ទមុនី ។

បើយោងតាមរយៈរីដេអូ លោក ជា សុខហេង បានឲ្យដឹងថា លោកបានធ្វើដំណើរទៅដល់កន្លែងដែល ព្រះតេជគុណ ចន្ទ មុនី គង់នោះនៅម៉ោង ៤ ល្ងាច ហើយអំឡុងពេលនោះដែរ មេឃពិតជាអួរអាប់ណាស់ ប៉ុន្តែជាសំណាងគ្រាន់តែលោកទៅដល់ភ្លាម គឺជាបានជួបជាមួយ ព្រះតេជគុណ ចន្ទ មុនី ភ្លាម លោកក៏បានថ្វាយបង្គំ ព្រះអង្គ ចន្ទ មុនី អ្វីដែលធ្វើលោក សប្បាយចិត្តខ្លាំងនោះគឺទទួលបានកាកមាសពីព្រះអង្គចន្ទមុនី ហើយនៅរយៈពេលប៉ុន្មានថ្ងៃមកនេះបានធ្វើឲ្យលោកមានអារម្មណ៍ស្រស់ស្រាយខ្លាំង និងមិនធ្វើឲ្យមានអារម្មណ៍មួរម៉ៅក្ដៅក្រហាយនោះទេ ។

គួររំឭកផងដែរថា មានមនុស្សមិនច្រើនប៉ុន្មានដែលទទួលបានវត្ថុផ្សេងៗពី ព្រះតេជគុណ ចន្ទ មុនី ខណៈដែលមានមនុស្សជាច្រើនខេត្តក្រុងនាំគ្នាស្កាត់ទៅជួបព្រះអង្គនោះ ទើបធ្វើឲ្យអ្នកដែលទទួលបានវត្ថុអ្វីមួយពី ព្រះតេជគុណ ចន្ទ មុនី ហើយធ្វើឲ្យអ្នកទាំងនោះសប្បាយចិត្តខ្លាំង តួយ៉ាងដូចលោក ជា សុខហេង ពេលនេះអញ្ចឹង ៕

អត្ថបទដែលជាប់ទាក់ទង