កីឡាករម្នាក់នេះអាចនឹងបន្តស្នាក់នៅ Barcelona ដដែល
ខ្សែបម្រើ Sergio Busquets ត្រូវបានគេរាយការណ៍ថា នឹងបន្តនៅ Barcelona មួយរដូវកាលទៀត បច្ចុប្បន្នកំពុងពិភាក្សាលើការចុះកុងត្រាថ្មីម្ដងទៀត ដោយកីឡាកររូបនេះត្រូវបានសារព័ត៍មានជាច្រើននាពេលកន្លងទៅ ចុះផ្សាយថារូបគេនិងចាកចេញនៅរដូវកាលនេះ។
យ៉ាងណាអ្នកចាត់ការទូទៅលោក Xavi បាននិយាយថា៖ Busquets សម្រាប់ខ្ញុំគឺជាកីឡាកយ៉ាងសំខាន់ក្នុងក្រុម។ គាត់ជាកីឡាករបាល់ទាត់ដ៏ល្អឥតខ្ចោះ ហើយខ្ញុំសង្ឃឹមថាគាត់នឹងនៅ ប៉ុន្តែវាអាស្រ័យលើគាត់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា ខ្សែបម្រើវ័យ ៣៤ឆ្នាំចូលរួមជាមួយក្លិបអ្នកមានបុណ្យ Barcelona តាំងពីឆ្នាំ ២០០៨ រកបាន ១១គ្រាប់។