សាលារាជធានីភ្នំពេញគ្រោងបញ្ចេញរថយន្តក្រុងចំនួន ៤៥៥ គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតចាប់ស្អែកនេះតទៅ…
រដ្ឋបាលរាជធានីភ្នំពេញ កំពុងតែរៀបចំរថយន្តក្រុងចំននួ ៤៥៥ គ្រឿង សម្រាប់ដឹកពលរដ្ឋទៅលេងស្រុកកំណើត នារដូវបុណ្យភ្ជុំនេះ ដោយមិនគិតប្រាក់ ចំពោះការដឹកជញ្ជូននេះដែរ គឺមានរយៈពេល ៥ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែ តុលាឆ្នាំ ២០២៣ ក្រោយភ្ជុំមួយថ្ងៃ ដែលជាជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការដំណើរទៅលេងស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ សាច់ញាតិ ក្នុងឱពិធីបុណ្យភ្ជំបិណ្ឌ ដែលជាកម្មវិធីបុណ្យប្រពៃណីខ្មែរ មួយឆ្នាំមានម្ដង។
ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ ម្ចាស់ក្រុមហ៊ុន ក៏ដូចជាម្ចាស់រថយន្តទាំងអស់ ឲ្យរក្សានូវតម្លៃដដែល មិនត្រូវដំឡើងថ្លៃ នៅក្នុងអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌនេះឡើយ៕