អស្ចារ្យមែន !LIONEL MESSI ត្រៀមនឹងបំបែកកំណត់ត្រាថ្មីមួយនេះហើយ

ខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain កីឡាករ Lionel Messi បានបំបែកកំណត់ត្រាយ៉ាងច្រើនគួរអោយកត់សម្គាល់ ហើយគាត់ជិតនឹងធ្វើបានម្តងទៀតហើយ។

Messi បានដើរតួយ៉ាងសំខាន់ក្នុងជ័យជម្នះការប្រកួតក្រៅដីនៃពានរង្វាន់លីគកំពូលបារាំង Ligue 1 នាពេលថ្មីៗនេះរបស់ PSG លើក្រុម Angers ។ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ​បាន​ Assits លើក​ទី ១៥ របស់គាត់នៃ​ពានរង្វាន់មួយនេះ ​ក្នុង​តង់​ទី ១ នៃ​ការ​ប្រកួតខាងលើ​ ។

សរុបមក Messi ត្រូវការ Assists ត្រឹមតែ 4 ទៀតប៉ុណ្ណោះ ដើម្បីបំបែកកំណត់ត្រាង្នកដែល Assists ច្រើនជាងគេនៅក្នុង Ligue 1 ។ ហើយបច្ចុប្បន Angel Di Maria គឺ​ជា​អ្នក​កាន់​កំណត់ត្រា​ដ៏​អស្ចារ្យ​​មួយ​នេះ ខណៈ​ដែល​គាត់​បាន​ Assist ឲ្យ​មិត្ត​រួម​ក្រុម​បាន ១៨ ដង​ក្នុងការបង្ហាញខ្លួនក្នុងរដូវកាល​ដំបូង​របស់​គាត់​ជាមួយ PSG នៃ​រដូវ​កាល ២០១៥-២០១៦។

គួរបញ្ជាក់ PSG នៅសល់ការប្រកួតតែ 6 ប្រកួតប៉ុណ្ណោះនៅ Ligue 1 ខណៈនៅថ្ងៃអាទិត្យនេះ PSG នឹងសា្វគមន៍ Lorient នៅកីឡាដ្ឋាន Parc des Princes របស់ខ្លួន ។

អត្ថបទដែលជាប់ទាក់ទង