មកដឹងអំពីចំនួនភ្ញៀវទេសចរសរុបតាមបណ្តាខេត្តទាំង១០នេះនៅអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ


អំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋ បានធ្វើដំណើរទៅលេងនៅស្រុកកំណើត និងបន្តដំណើរកម្សាន្តទៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស ជាច្រើនម៉ឺននាក់ រហូតដល់ក្រុងភ្នំពេញ មានសភាពស្ងប់ស្ងាត់មិនខុសពីឆ្នាំមុនៗនោះទេ ឲ្យតែរដូវបុណ្យទានម្ដងៗ។

យ៉ាងណាមិញក្រឡេកមកមើលកំណើនភ្ញៀវទេសចរណ៍ឆ្ពោះកាន់ទៅបណ្តាខេត្តចំនួន ១០ខាងក្រោមនេះវិញ គឺមានសន្ទុះច្រើនគួរឲ្យកត់សម្គាល់ផងដែរ រួមមាន៖
១-ខេត្ត សៀមរាប ក្នុងថ្ងៃភ្ជុំបិណ្ឌរយៈ ៣ថ្ងៃ មានភ្ញៀវទេសចរ ជាតិ និងអន្តរជាតិ បានធ្វើដំណើរមកកម្សាន្ត មានចំនួនប្រមាណជាង ១៣ម៉ឺននាក់។


២-ខេត្ត បាត់ដំបង មានភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានធ្វើដំណើរកម្សាន្ត ជាង ២១ ម៉ឺននាក់


៣- ខេត្ត ព្រះសីហនុ មានភ្ញៀវទេសចរចូលមកសម្រាកកម្សាន្ត ជាង ១៦ ម៉ឺននាក់


៤- ខេត្ត បន្ទាយមានជ័យ មានភ្ញៀវនាំគ្នាមកលេងកម្សាន្តជាង ៣ ម៉ឺននាក់


៥-ខេត្ត កែប តំបន់សមុត្រ ក្នុងថ្ងៃភ្ជុំបិណ្ឌ ៣ថ្ងៃ ទទួលបានភ្ញៀវទេសចរជាង ៦ម៉ឺននាក់


៦-ខេត្ត មណ្ឌលគិរី តំបន់ទេសភាពបៃតង ព្រៃភ្នំធម្មជាតិ មានភ្ញៀវទេសចរមកលេងកម្សាន្ត
ជាង ៧ ពាន់នាក់


៧-ខេត្ត ស្ទឹងត្រែង មានភ្ញៀវទេសចរបានធ្វើដំណើរកម្សាន្ត ប្រមាណជា ១០,៤៣៥ នាក់ មានការកើនឡើងបើធៀប និងឆ្នាំមុន


៨-ខេត្ត តាកែវ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិត ៤ម៉ឺននាក់


៩-ខេត្ត កំពត ទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមាណ ៩៦ ៥៦៥ នាក់


១០-ខេត្ត ព្រះវិហារ ទទួលបានភ្ញៀវទេសចរជាង ២ម៉ឺននាក់។

គួររំឭកផងដែរថា ការធ្វើដំណើរទៅលេងស្រុកកំណើតឆ្នាំនេះដែរ រាជរដ្ឋាភិបាលបានផ្តល់នូវមធ្យោបាយធ្វើដំណើរតាមរយៈរថយន្តក្រុងជាង ៤០០គ្រឿង និងឆ្ពោះទៅកាន់គោលដៅគ្រប់ខេត្តក្រុង ទូទាំងប្រទេស ដោយជួយសម្រួលថវិកាចំណាយទាំងទៅទាំងមករបស់ពលរដ្ឋ ជាពិសេសបងប្អូន កម្មករ កម្មការិនី ធ្វើការនៅភ្នំពេញ បានទៅលេងស្រុកកំណើតគ្រប់ៗគ្នាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង