XAVI បង្ហើបពីហេតុផលដែល ANSU FATI មិនបានបង្ហាញខ្លួនអោយ BARCELONA
អ្នកចាត់ការក្លឹប Barcelona លោក Xavi បានសារភាពថា Ansu Fati បានធ្លាក់ទម្រង់លេងខ្លាំង ដល់ថ្នាក់រូបគេពិបាក នឹងប្រជែងយកជម្រើសដំបូងនៅ Camp Nou ផងដែរ ។
កីឡាករវ័យ 20 ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន 44 ដងក្នុងរដូវកាលនេះ ប៉ុន្តែមានតែ 13 ប្រកួតប៉ុណ្ណោះដែលជាប់ជាជម្រើសដំបូង ។
កាលពីខែមុន ឪពុករបស់ Fati ថែមទាំងបានចោទសួរជាសាធារណៈផងដែរ នូវការមិនជ្រើសរើសកូនរបស់គាត់អោយលេងបានច្រើនប្រកួត ប៉ុន្តែលោក Xavi បាននិយាយថាគាត់ក៏មានហេតុផលរបស់គាត់ដែរ ។
Xavi បានពន្យល់ថា៖
“នៅទីនេះមានការប្រកួតប្រជែងខ្លាំង” ។ Ferran Torres និង Raphinha សុទ្ធតែល្អជាង Ansu Fati ។ ហើយ Robert Lewandowski គឺគ្មានអ្នកជំនួសកន្លែងគាត់នោះទេ” ។
គួរបញ្ជាក់ថា Ansu Fati ក៏បានបង្ហាញខ្លួនក្នុងជ័យជម្នះ ៤ ទល់និង ០ ជាមួយនិងក្រុម Real Betis កាលពីយប់ថ្ងៃសៅរ៍ ទី២៩ ខែមេសា នេះផងដែរ ។