ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត មានការចូលរួមពីព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកស្អែកនេះ


នៅព្រឹកថ្ងៃទី ០៤ ខែ វិច្ចិកា ឆ្នាំ ២០២៣ នេះ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ បន្ទាប់ពីចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន ដែលសាកលវិទ្យាល័យនេះ ចាប់តាំងពីឆ្នាំ១៩៨៩មក បានចូលរួមចំណែកជាមួយអាជ្ញាធរជាតិអប្សរា និងធ្វើសកម្មភាពជាច្រើនជួយដល់រមណីយដ្ឋានអង្គរទាក់ទង និងការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបុរាណវិទ្យា និងផ្នែកស្ថាបត្យកម្ម ការធ្វើកំណាយស្រាវជ្រាវនៅប្រាសាទបន្ទាយក្តី កម្មវិធីអប់រំបេតិកភណ្ឌដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សរស់នៅជុំវិញតំបន់អង្គរ ក៏ដូចជាការផ្តួចផ្តើមបង្កើតសារមន្ទីរព្រះនរោត្តមសីហនុអង្គរជាដើម៕

យ៉ាងណាមិញកាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទៅកាន់ទឹកដីខេត្តសៀមរាប ដើម្បីត្រៀមទទួលដំណើរយាងរបស់ព្រះករុណា ព្រះបាទនរោត្តមសីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាង នេះ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃដែលដាក់ស្ពានហាលខាងលិចប្រាសាទអង្គរវត្តនេះ នឹងមានការផ្អាកការចូលទស្សនាប្រសាទអង្គរវត្ត តាមច្រកខាងលលិច( ស្ពានបណ្ដែតទឹក ) ខាងមុខប្រាសាទអង្គរវត្ត ចាប់ពីព្រឹកព្រលឹម ថ្ងៃទី ០៤ ខែ វិច្ចិកា ឆ្នាំ ២០២៣ រហូតដល់ចប់ព្រះរាជកម្មវិធីជាមួយគ្នានោះអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា នៅក្នុងអំឡុងពេលនៃការផ្អាកខាងលើនេះ សាធារណជន ភ្ញៀវទេសជាតិ និងអន្តរជាតិ អាច ចេញ និងចូលទស្សនាប្រាសាទអង្គរវត្ត បានតាមច្រកចូលខាងកើតបានជាធម្មតា ដូចផែនទីដែលភ្ជាប់មកជាមួយគ្នានេះ ៕

អត្ថបទដែលជាប់ទាក់ទង