លោក អ៊ុំ សួន ជាអ្នកគាំទ្របាល់ទាត់ពីសង្គម បានសម្រេចក្ដីស្រមៃរបស់ខ្លួន

លោក អ៊ុំ សួន ជាអ្នកគាំទ្របាល់ទាត់ពីសង្គម បានសម្រេចក្ដីស្រមៃរបស់ខ្លួន ដែលចង់ឃើញកម្ពុជា ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២។ ថ្វីដ្បិត មានវ័យ ៨៧ឆ្នាំហើយក្ដី ប៉ុន្តែលោក តាសួន សន្យាគាំទ្រកីឡាជាតិ រហូតដល់ជីវិតចុងក្រោយ។

លោកតាមានប្រសាសន៍ថា មូលហេតុដែលលោកតាស្រលាញ់វិស័យកីឡាបាល់ទាត់នេះ ព្រោះលោកតាធ្លាប់ជាកីឡាករបាល់ទាត់ផងដែរ ដែលលោកតាធ្លាប់លេងអោយតាមភូមិ រឺ សង្កាត់ ដែលលោកតារស់នៅ​ ។ ការធ្វើជាអ្នកគាំទ្រជម្រើសជាតិជាប់លាប់គឺចាប់តាំងពីឆ្នាំ ១៩៧០ ម្ល៉េះ ដែលជំនាន់នោះមានកីឡាករ ប៉ែន ផាត ឡាស់ សាឡាត់ខាន់ ជាដើម ។

ចំពោះការប្រកួតបាល់ទាត់ស៊ីហ្គេមលើកទី៣២ នៅទឹកដីកម្ពុជាយើងនេះ លោកតា អ៊ុំ សួន​ មានសង្ឃឹម ៧០ ភាគរយ គឺសង្ឃឹមថា បើមិនលេខ១ ក៏ លេខ ២ ដែរ ៕

អត្ថបទដែលជាប់ទាក់ទង