ជាគំរូល្អ ! សាលារៀនមួយក្នុងខេត្តបន្ទាយមានជ័យ បានរៀបចំបរិស្ថានជុំវិញសាលាគួរឲ្យចាប់អារម្មណ៍សម្រាប់សិស្សានុសិស្ស

នៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នេះ ផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៃ បរិស្ថានជុំវិញសាលា
មួយក្នុងខេត្ត បន្ទាយមានជ័យ ។

ជាមួយគ្នានោះផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏បានភ្ជាប់មកជាមួយ​ Caption ដោយរៀបរាប់ថា “សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាលា និងលោកគ្រូ អ្នកគ្រូនៅសាលាមត្តេយ្យសិក្សា ធនធានកកោះ ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលបានរៀបចំបរិស្ថានសាលាស្អាតគួរជាទីចាប់់អារម្មណ៍សម្រាប់សិស្សានុសិស្ស និងបានធ្វើជាគំរូល្អសម្រាប់សាលាផ្សេងៗយកទៅអនុវត្តតាម ។

បើមើលតាមទិដ្ឋភាពបរិស្ថានជុំវិញសាលារៀន គឺពិតជាស្រស់ស្អាតខ្លាំងណាស់ និងទាក់ទាញចំណាប់អារម្មណ៍ឲ្យ សិស្សានុសិស្សចង់មករៀន និងទទួលបាននូវបរិយាកាសល្អ ទោះអង្គុយនៅទីណាក៏ដោយនៃសាលានេះ គឺសុទ្ធតែជាកន្លែងដែលអាចរៀនបានទាំងអស់ ពោលគឺលោកគ្រូអ្នកគ្រូបានរៀបចំជាអក្សរ ជាលេខ និងពាក្យស្លោកជាច្រើននៅជុំវិញបរិវានសាលាទាំងមូល ៕

អត្ថបទដែលជាប់ទាក់ទង