Bellingham និង Rodrygo ចាប់ដៃគ្នារកគ្រាប់បាល់ឲ្យ Real Madrid ក្នុងជ័យជម្នះទល់និង Cadiz
Jude Bellingham បានស៊ុតបញ្ចូលទីគ្រាប់ទី ១៣ របស់គាត់ក្នុងរដូវកាលនេះ ខណៈដែល Real Madrid បានត្រលប់ទៅកំពូលតារាង La Liga ជាមួយនឹងជ័យជម្នះ 3-0 នៅលើទឹកដីរបស់ Cadiz ។ Real ចាប់ផ្តើមការប្រកួតជាមួយនិងពីរពិន្ទុតាមពីក្រោយ Girona ហើយខ្សែប្រយុទ្ធប្រេស៊ីល Rodrygo បានរកគ្រាប់នាំមុខឲ្យក្រុមមួយនេះ ក្នុងនោះកីឡាករវ័យ ២២ ឆ្នាំរូបនេះបានបន្ថែមការនាំមុខគ្រាប់ទី២របស់ Real នៅពាក់កណ្តាលតង់ទីពីរទៀតផង។
រីឯខ្សែបម្រើសញ្ជាតិអង់គ្លេស Bellingham វ័យ ២០ ឆ្នាំបន្ទាប់មកបានបន្តការចាប់ផ្តើមដ៏គួរឲ្យកត់សម្គាល់របស់គាត់ក្នុងជីវិតនៅទីក្រុងម៉ាឌ្រីដដោយរក ១គ្រាប់ដើម្បីធានាជ័យជម្នះជាលើកទីបីរបស់ Real ។ វាគឺជាគ្រាប់ទី ១១ របស់ Bellingham ពីការប្រកួត La Liga ១២ លើក ចាប់តាំងពីចូលរួមជាមួយ Real ពី Borussia Dortmund នៅក្នុងរដូវក្តៅ។ ជាមួយគ្នានោះ Bellingham ក៏ជាកីឡាករដែលរកគ្រាប់បាល់បានច្រើជាងគេផងដែរបន្ទាប់ពីបង្ហាញខ្លួន ១៥ប្រកួតដំបូងឲ្យ Real Madrid សរុប ១៤គ្រាប់ឈរលើ Ronlado, Di Stéfano និង Pruden ដែលមាន ១៣គ្រាប់ដូចគ្នា។ Real បានបាត់បង់ខ្សែប្រយុទ្ធ Vinicius Jr ដោយសាររបួសអំឡុងពេលសម្រាកអន្តរជាតិ ប៉ុន្តែមិត្តរួមជាតិប្រេស៊ីល Rodrygo ឥឡូវនេះបានស៊ុតបញ្ចូលទីក្នុងការប្រកួតបីលើកជាប់ៗគ្នាសម្រាប់ Real Madrid ជាលើកដំបូងចាប់តាំងពីផ្ទេរពី Santos ក្នុងឆ្នាំ ២០១៩ ផងដែរ៕