កីឡាករ Man United នឹងប្ដូរទៅលេងនៅអាស៊ី ដើម្បីស្ដាអាជីបឡើងវិញ

កីឡាករ Mason Greenwood ដែលពាក់ព័ន្ធទៅនិងបញ្ហាក្ដីក្ដាំង រឿងអំពើហិង្សា បំពានផ្លូវភេទ លើអតីតមិត្តស្រីពេលនេះត្រូវបានបញ្ចប់។ យ៉ាងណាងាកមកមើលអាជីពបាល់ទាត់វិញ រូបគេត្រូវបានក្លិប​ Manchester United ផ្អាកការបង្ហាញខ្លួនបណ្ដោះអាសន្ន ហើយបច្ចុប្បន្នក៏មិនឲ្យចូលរួមការប្រកួតសម្រាប់រដូវកាលនេះដែរ ទោះបីរឿងក្ដីត្រូវបានបញ្ចប់ក៏ដោយ។

ជាការពិតណាស់ Greenwood ត្រូវបានគេរាយការណ៍ថា គេបានបង្ហើបប្រាប់មិត្តរួមក្រុមថា និងឈប់ស្នាក់នៅទឹកដី Old Trafford ក្រុមចប់រដូវកាលនេះ។

នេះបើយោងតាមសារព័ត៍មាន The Sun បានឲ្យដឹងថា នឹងបន្តអាជីពរបស់ខ្លួននៅឯទ្វីបអាស៊ីវិញម្ដង ហើយនិងចែកផ្លូវជាមួយបិសាចក្រហម។

អត្ថបទដែលជាប់ទាក់ទង