នៅថ្ងៃទី ០៧ ខែធ្នូ ខាងមុខនេះ នឹងមានរៀបចំព្រឹត្តិការណ៍ រំលឹកគុណអង្គរ នៃការចុះក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក


កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចេញសេចក្តីជូនដំណឹងស្តីពី ការរៀបចំព្រឹត្តិការណ៍ រំលឹកគុណអង្គរ ឆ្នាំ២០២៣ដោយអាជ្ញាធរជាតិអប្សរាជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាពសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៏ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ឲ្យបានដឹងថា ដើម្បីចូលរួម អបអរសារទរខួប ៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ។

ជាមួយគ្នានោះ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធី ” រំលឹកគុណអង្គរ “នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពី ថ្ងៃទី០៧-១៦ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ ។

គួរបញ្ជាក់ផងដែរថា សម្រាប់ពិធីបើកព្រឹត្តការណ៍នេះនឹងប្រព្រឹត្តទៅនាពេលព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៕

អត្ថបទដែលជាប់ទាក់ទង