Juventus អាចជាក្លិបដែលជួយដកបន្លាចេញពីទ្រូងឲ្យលោក Erik Ten Hag ដោយយកកីឡាកររូបនេះមកកាន់ក្លិប

ប្រសិនបើការប៉ុនប៉ងរបស់ Juventus ក្នុងការចុះហត្ថលេខាលើ Jadon Sancho ពិតមែន ក្លិបអ៊ីតាលីមួយនេះនិងត្រូវស្វែងរកប្រាក់បន្ថែមទៀតដោយការលក់ Samuel Iling-Junior ទៅឲ្យ Tottenham។ តារាឆ្នើម Sancho របស់ក្រុម Manchester United នៅតែអវត្តមានពីក្លិបរបស់គាត់ ដោយមិនបានលេងចាប់តាំងពីខែសីហា បន្ទាប់ពីការប៉ះពាក្យសម្តីសាធារណៈជាមួយអ្នកចាត់ការ Erik ten Hag ។ Juventus ស្ថិតក្នុងចំណោមក្លិបដែលត្រូវបានលើកឡើងទាក់ទងនឹងកីឡាករវ័យ ២៣ ឆ្នាំ រូបនេះរួមជាមួយអតីតក្លិប Borussia Dortmund និងក្លិប Al-Ettifaq របស់អារ៉ាប៊ីសាអូឌីត។

ប្រាក់ឈ្នួលរបស់ Sancho ប្រហែល ១៧លានផោន ហាក់ដូចជាឧបសគ្គដ៏ធំបំផុតក្នុងកិច្ចព្រមព្រៀងខ្ចីជើង ហើយវាមិនច្បាស់ថា United ខ្លួនឯងចង់ផ្តល់ប្រាក់ឧបត្ថម្ភដល់ខ្សែបម្រើស្លាបរូបនេះដល់កម្រិតណាឡើយ ខណៈពេលដែលគាត់លេងនៅឆ្ងាយពី Old Trafford ។ ចៃដន្យអី ចំនួនទឹកប្រាក់ដែល Juve ចង់បានសម្រាប់ Iling-Junior គឺមិនគ្រាប់គ្រាន់សម្រាប់កីឡាកររូបនេះឡើយ។ យោងតាម Calciomercato (តាមរយៈ Football Italia) ក្លិប Juve ត្រៀមទទួលយកតម្លៃខ្លួន ១៥លានផោន សម្រាប់កីឡាករជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំ Iling-Junior ។ អតីតកីឡាករវ័យក្មេងរបស់ Chelsea ស៊ុតបញ្ចូលទីបានគ្រាប់ដំបូងរបស់គាត់សម្រាប់ក្លិបកាលពីរដូវកាលមុន ប៉ុន្តែបានបង្ហាញខ្លួននៅ Serie A ត្រឹមតែ ៤ ដងប៉ុណ្ណោះក្នុងរដូវកាលនេះ៕

អត្ថបទដែលជាប់ទាក់ទង