Barcelona នៅតែចិញ្ចឹមចិត្តចង់បានកីឡាករម្នាក់នេះ
ក្លិបយក្សអេស៉្បាញ FC Barcelona នៅតែបើកភ្លើងខៀវសម្រាប់កីឡាករ Lionel Messi យ៉ាងណាមិញធ្លាប់តែជាកីឡាករលិចធ្លោនៅក្នុងទឹកដី Camp Nou ពេលនេះ Messi ហាក់មិនសូវមានភាពល្បីល្បាញដូចមុនឡើយ។
បើយោងតាមអ្នកការសែតអ៊ីតាលី Fabrizio Romano បានឲ្យដឹងថា រួមទាំងប្រធានាធិបតីអេស៉្បាញលោក Javier Tebas ក៏បានរៀបចំផែនការផ្សារភ្ជាប់ទៅនិងការផ្ទេររបស់ Messi ពីទឹកដី Parc des Princes មកកាន់តំបន់កាតាឡាន់ (Catalan) ផងដែរ។
ដោយលោកបានលើកឡើងថា៖ រួមបញ្ចូលប្រាក់ពលកម្មកីឡាករត្រូវកាត់បន្ថយ រួមទាំងកីឡាករ Inigo Martinez និង Gavi ផងដែរ ដើម្បីនាំយកខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំមកចូលរួមជាមួយ។
គួរបញ្ជាក់ថា Lionel Messi បានផ្ទេរពី Barcelona ទៅកាន់ Paris Saint-Germain ក្នុងឆ្នាំ ២០២១ ដោយទទួលបានប្រាក់នឿយហត់ជាង ៤១លានដុល្លាក្នុងមួយឆ្នាំ៕