ជិតដាច់ឆ្នាំហើយ! ឆ្នាំ២០២៤នេះ លោកគ្រូចិនសែដ៏ល្បីឈ្មោះមួយរូបទស្សន៍ទាយថាស្ត្រីនឹងឡើងខ្លាំងជាងបុរស…

លោកគ្រូ មហា​ជុំ គ្រូហោរាសាស្ត្រ និងចិនសែដ៏ល្បីឈ្មោះមួយរូប ធ្លាប់បាន​ទស្សន៍​ទាយ​ថា ​យុគ ៩ នេះគឺ​មានការ​ប្រែប្រួលជាងយុគៈ មុនៗទៅទៀត។ កាលពី​យុគ​៨ គឺ​បុរស​ជា​អ្នក​ខ្លាំង ជា​អ្នក​លេចមុខច្រើនជាងស្ត្រី ប៉ុន្តែ​ចូល​ដល់​យុគ​៩នេះ គេ​ហៅ​ថា យុគ​ភ្លើង​ដុត​មាស ​ស្ត្រី គឺជា​អ្នក​ខ្លាំង​វិញ ហើយរយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ ចាប់ពី​ឆ្នាំ​២០២៤ ដល់​២០៤៤ ជា​យុគ​ភ្លើង​ដុត​មាស​។ ពោល​ គឺជា​យុគ​មួយ​ដែល​ស្ត្រី និង​ភេ.ទ​ទី​៣ ចេញ​មុខ​ខ្លាំង​ជាង​បុរស​»​។ សម្រាប់​ស្ថាប័ន ឬ​ក៏​កន្លែងការងារ​ណា​ដែល​មានមេដឹកនាំ​ជា​ស្ត្រី ឬ​ភេ.ទ​ទី​៣ ក្រុមហ៊ុន​នោះ​នឹង​រីក​ចម្រើន​ខ្លាំងជាង​បណ្តា​ក្រុមហ៊ុន​ដឹកនាំ​ដោយ​បុរស​។

គួររំឮកថា លោកគ្រូ អ៊ាង គង្គា ហៅលោកគ្រូ មហាជុំ គ្រូចិនសែ ដែលពូកែលើហុងស៊ុយ មើលរាសី តាមក្បូនតម្រាចិន និងខ្មែរ ដ៏ល្បីមួយរូប លោកបានលើកឡើងតាមរយៈអង្គភាពព័ត៌មានក្នុងស្រុកមួយ តាំងពីពាក់កណ្តាលឆ្នាំមកម្ល៉េះ ខណៈពេលនេះជិតដាច់ឆ្នាំ ចូល២០២៤ ចង់ដឹងថា នឹងមានអ្វីកើតឡើងដូចលោកគ្រូបានទស្សន៍ទាយ ឬយ៉ាងណានោះ សូមប្រិយមិត្តតាមដានសង្គេតមើល​ទាំងអស់គ្នា។

មេឌា ៣៦៥ ដេលី សូមរក្សាសិទ្ធិក្នុងការបកស្រាយតាមបែបជំនឿ និងសាសនា ដែលពលរដ្ឋខ្មែរ តែងគោរពបូជារៀងៗខ្លួន បុគ្គលគ្រប់រូប​មានសិទ្ធិជឿ ឬមិនជឿតាមឆន្ទានុសិទ្ធិរបស់ខ្លួន ជឿប្រកបដោយបញ្ញា ហើយចំពោះមតិយោបល់ចូលរួម សូមប្រកបដោយក្រុមសីលធម៌ និងអាចលើកឡើងបាននៅ Comment ខាងក្រោម និងបើគិតថា អត្ថបទនេះល្អ សម្រាប់លោកអ្នក សូមកុំភ្លេចជួយចែករំលែកបន្ត!

អត្ថបទដែលជាប់ទាក់ទង