Chelsea កំពុងចែចូវអតីតគ្រូបង្វឹករបស់ខ្លួនម្នាក់នេះ អោយមកកាន់កាប់ក្លិបសារជាថ្មី
Chelsea កំពុងស្វែងរកអ្នកគ្រប់គ្រងថ្មី ដើម្បីជំនួសតំណែង Frank Lampard ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្ន ។
ក្លិបមួយនេះត្រូវបានគេរាយការណ៍ថា បានកំពុងទាក់ទងជាមួយលោក Jose Mourinho ជុំវិញការវិលត្រឡប់មកកាន់កីឡដ្ឋាន Stamford Bridge វិញ។ ម្ចាស់ក្លិបតោខៀវ Chelsea លោក Todd Boehly បាននិយាយថា គ្រូបង្វឹក Roma រូបនេះអាចដឹកនាំ Chelsea បានល្អឡើងវិញបាន ។
យោងតាមគេហទំព័រ Relevo លោក Mourinho គឺជាបេក្ខភាពដែលមានភាគរយខ្ពស់បំផុតដែលអាចមកដឹកនាំ Chelsea ។ បច្ចុប្បន្នកំពុងលោកកំពុងតែដឹកនាំ Roma នៅក្នុងលីគកំពូលអ៊ីតាលី Series A ដែលក្នុងនោះ Roma កំពុងឈរក្នុងចំណាត់ថា្នក់ទី៦ ដោយមាន ៥៧ពិន្ទុក្នុងដៃ ។
គួរបញ្ជាក់ផងដែរថា លោក Mourinho ធ្លាប់ដឹកនាំ Chelsea ពីឆ្នាំ ២០០៤ – ២០០៧ និង ២០១៣ – ២០១៥
ក្នុងនោះលោកក៏ធ្លាប់ជួយអោយ ក្លិបមួយនេះឈ្នះពាន Premier League, League Cup និង FA Cup ផងដែរ ។