ស្ងាត់ៗអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជាត្រៀមចូលរៀងការក្នុងពេលឆាប់ៗនេះ

សមាជិកក្រុមជម្រើសជាតិកម្ពុជាក៏ដូចជាក្លឹបបាល់ទាត់វិសាខាកីឡាករ កែវ សុខសិលា បានសម្លៀកបំពាក់បុរាណខ្មែរដើម្បីថតរូប Pre Weeding មុនថ្ងៃមង្គលការនៅប្រសាទអង្គរវត្តក្នុងខេត្តសៀមរាប។ នេះបើយោងតាមក្លិបវិដេអូខ្លីមួយក្នុង Tiktok ដែលបង្ហោះដោយ​Ahh_Pich66 បានសាកសួរផ្ទាល់ទៅកាន់កីឡាករ កែវ សុខសិលា ក្នុងវិដេអូខ្លីនោះសិលាក៏បានបញ្ជាក់យ៉ាងច្បាស់ៗថារូបគេពឹតជាមានអារម្មណ៍រំភើបខ្លាំងណាស់ព្រោះខ្លួននិងចូលរោងការនាថ្ងៃទី 15 ខែមិនា ឆ្នាំ2024 ខាងមុននេះ។ ដោយក្នុងនោះរូបគេក៏មិនទាន់បានបញ្ជាក់ទេថាកូនក្រមុំគឺជានារីរូបណា៕

អត្ថបទ៖ សិទ្ធារិទ្ធ

 

អត្ថបទដែលជាប់ទាក់ទង