Mo Salah បានប្រើស្ទីលរបស់ Ronaldo ក្នុងការអបអរគ្រាប់បាល់ទី ១៥០របស់គាត់ក្នុងការប្រកួតទល់និង Newcastle កាលពីយប់មិញ
ការប្រកួត Premier League រវាង Liverpool ទល់និង Newcastle កាលពីយប់មិញយើងបានដឹងហើយថា ក្រុមហង្សក្រហម បានយកឈ្នះក្រុមសារិកាព្រៃ ក្នុងលទ្ធផល ៤ទល់និង២ ក្នុងសប្តាហ៍ទី២០របស់លីគអង់គ្លេស។ ជាមួយគ្នានោះគ្រាប់បាល់របស់ Liverpool ស៊ុតបញ្ចូលទីដោយកីឡាករ Salah ២គ្រាប់, Curtis Jones ១គ្រាប់ និង Cody Gakpo១គ្រាប់ រីឯក្រុម Newcastle ស៊ុតដោយកីឡាករ Alexander Isak និងខ្សែការពារ Sven Botman។ ក្នុងការប្រកួតនោះ Mohamed Salah រកបាន២គ្រាប់ហើយក៏ជាគ្រាប់បាល់ទី ១៥១ របស់គាត់នៅ Premier League ផងដែរ ជាមួយគ្នានោះនៅពេលដែលគាត់រកបានគ្រាប់បាល់ទី ១៥០ គាត់ក៏បានធ្វើស្ទីលអបអរដូច Ronaldo ផងដែរ៕