ក្រោយជាន់ដីអារ៉ាប៊ីសាអ៊ូឌីតភ្លាម PSG បដិសេធកិច្ចសន្យា Messi ភ្លែត

ជា​ការ​ពិតណាស់ Lionel Messi ត្រូវ​បាន​ក្លិប​តម្រូវ​ឲ្យ​ចូល​ហ្វឹក​ហាត់​ជា​មួយ​មិត្ត​រួម​ក្រុម​របស់​ខ្លួន ក្រោយ​ចាញ់​ក្រុម Lorient ក្នុង​ទឹក​ដី​ខ្លួន​ឯង ប៉ុន្តែ​រូប​គេ​មិន​បាន​ចូល​ហ្វឹកហាត់​ ហើយ​ថែម​ទាំង​ធ្វើ​ដំណើរ​ទៅកាន់​អារ៉ាប៊ីសាអូឌីត​ដោយ​គ្មាន​ការ​ដឹង​លឺ​ពី​ក្លិប​ទៀត​ផង​។

យោង​តាម​គេហទំព័រ​របស់​បារាំង L’Equipe បាន​ឲ្យ​ដឹង​ថា ក្លិប Paris Saint-Germain សម្រេច​មិន​បន្ត​កុងត្រា​ជា​មួយ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន ក្រោយ​ដឹង​រឿង​ពី​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹក​ដី​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយ​គ្មាន​ការ​អនុញ្ញាត​របស់ Messi ។

គួរ​បញ្ជាក់​ថា កីឡាករ​វ័យ ​៣៥​ឆ្នាំ ត្រូវ​បាន PSG ពិន័យ​ព្យួរ​មិន​ឲ្យ​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ចំនួន ​២​សប្ដាហ៍ អំឡុង​ពេល​ពិន័យ​នេះ Messi មិន​អនុញ្ញា​ឲ្យ​ទៅ​ហ្វឹកហាត់​ជា​មួយ​មិត្ត​រួមក្រុម និង​ត្រូវ​កាត់ប្រាក់​ពលកម្ម​ថែម​ទៀត៕

អត្ថបទដែលជាប់ទាក់ទង