រដ្ឋបាលក្រុងព្រះសីហនុ ជូនដំណឹងសារជាថ្មីដល់សាធារណជន សម្រាប់ការមកលេងកម្សាន្តនៅលើឆ្នេរខ្សាច់ គឺមិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ


ការមកលេងកម្សាន្តនៅលើឆ្នេរខ្សាច់ គឺមិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ ហើយបងប្អូនអាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេង ឬពិសារម្ហូបអាហារបានដោយសេរី។

ប៉ុន្តែមិនអនុញ្ញាតឲ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈ ធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត ចំពោះការហាមឃាត់មិនឲ្យវ៉ាងទី ដាក់តុ ក្រាលកន្ទេលនេះ គឺហាមដាច់ខាតចំពោះអ្នកធ្វើអាជីវកម្មដាក់ជួល ដើម្បីធានាបាននូវទីសាធារណៈ សម្រាប់ប្រជាពលរដ្ឋ ភ្ញៀវគ្រប់រូប អាចប្រើប្រាស់ដោយរីករាយ ។

បើសិនមានករណីមានអ្នកទារលុយពីបងប្អូនដែលមកលេងកម្សាន្ត​នៅលើឆ្នេរសាធារណៈនេះ បងប្អូនអាចផ្តល់ព័ត៌មានតាមរយៈទូរស័ព្ទលេខខាងក្រោមនេះ ៖ 096 723 6600 /​ 070 633 338​ ៕

អត្ថបទដែលជាប់ទាក់ទង