នៅសុខៗស្រាប់តែ ឧកញ៉ា ខេមរៈ សិរីមន្ត បង្ហោះសំណេរមួយធ្វើអ្នកគាំទ្រ ឯកភាពគ្រប់ៗគ្នា

សិល្ប៖ នៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៤ នេះ លោក ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះសំណេរមួយដែលធ្វើឲ្យមហាជន និងអ្នកនៅក្នុងសិល្បៈជាច្រើនចាប់អារម្មណ៍ និងបញ្ចេញមតិឯកភាពគ្រប់ៗគ្នា ។

បើយោងតាមរយៈសំណេរមួយដែរ ឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហោះនោះថា « បើតាំងខ្លួនជាអ្នកសិល្បៈហើយកុំចង្អៀតចង្អល់ពេក២០ ឆ្នាំមកនេះតើចង្វាក់អ្វីដែល ខេមរៈ សិរីមន្ត មិនធ្លាប់ច្រៀង ហើយច្រៀងតាំងពីបងប្អូនសិល្បៈខ្លះមិនទាន់ចេះស្លៀកខោផងសូមទានជ្រាប» ។

ក្នុងនោះក៏សង្កេតឃើញមានតារាចម្រៀងលោក​ អីណូ លោក សៅ ឧត្តម និងលោក ទេន ទុំ បានចូល Comment គាំទ្រចំពោះការលើកឡើងរបស់ លោកឧកញ៉ា ខេមរៈ សិរីមន្ត ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង