ទោះបង្ខំប៉ុណ្ណាក៏ Special one មិនទៅដឹកនាំដែរ

លោក Jose Mourinho មិនយល់ព្រមទៅដឹកនាំក្លិប Chelsea ឡើយ ទោះមានការអញ្ជើញយ៉ាងណាក៏ដោយ។ បច្ចប្បន្នក្លិបតោខៀវពិតជាដុនដាបខ្លាំង ដែលស្ថិតដល់ទៅលេខ​ ១២ ក្នុងតារាង Premier League មាន ៣៩ពិន្ទុប៉ុណ្ណោះ។

យ៉ាងណាមិញយោង​តាម​​សារព័ត៌មាន Goal បានឲ្យដឹងថា ក្លិប Chelsea ចង់​បាន​លោក Mourinho ត្រលប់​មក​ដឹកនាំ​ Chelsea សាជាថ្មីម្ដងទៀត ដែល​លោក​ជា​បេក្ខភាព​តែមួយគត់នាំ​មុខ​ក្នុង​ការ​ប្រជែង​យក​តំណែងអ្នកចាត់ការទូទៅថ្មី​។ ទោះ​ជា​យ៉ាង​ណាក៏ដោយ ភាគី​លោក Mourinho បាន​បដិសេធ​ការផ្ដល់ជូននេះ ដោយ​លោកលើកយក​មូល​ហេតុ​​ថា​​ចង់​បន្ត​​ដឹកនាំ​ក្លឹប Roma បន្តទៀត។

គួរបញ្ជាក់ថា គ្រូបង្វឹកវ័យ៦០ឆ្នាំ ធ្លាប់​ដឹកនាំ​ Chelsea ​ ២ លើក​រួច​មក​ហើយ ក្នុង​នោះ​លើក​ទី​មួយ​នៅឆ្នាំ ២០០៤ ដល់ ២០០៧ ហើយ​លើក​ទី​ពីរ​នៅឆ្នាំ ២០១៣ ដល់ ២០១៥ ថែមទាំង​ជួយ​ក្លិប​ឲ្យឈ្នះពានរង្វាន់ Premier League ដល់ទៅ៣ ដងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង