កីឡាការិនីរូបនេះមានបំណងធំមួយនៅក្នុងព្រឹត្តិការណ៍សុីហ្គេមនៅកម្ពុជា
កីឡាការនី Huynh nhu ដាក់គោលដៅយកមេដៃមាសម្តងទៀតជូនជាតិមាតុភូមិរបស់ខ្លួន។
ខ្សែរប្រយុទ្ធក្រុមជម្រើសជាតិនារី វៀតណាម រូបនេះមិនត្រឺមតែចង់បានមេដាយមាសនោះទេ រូបគេមានបំណងធំមួយទៀតគឺចង់ឈ្នះពានរង្វាន់ឯកជនមួយសម្រាប់ខ្លួនឯងផងដែរ ពោលគឺនាងចង់ក្លាយជាអ្នកទាត់បញ្ចូលទីច្រើនជាងគេសម្រាប់ព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ។ កីឡាការនី Huynh nhu ធ្លាប់មានបទពិសោធន៍ចូលរួមព្រឹត្តិការណ៍សុីហ្គេម ៤លើកមកហើយនៅក្នុងឆ្នាំ២០១៣ ២០១៧ ២០១៩ និង ២០២១ ប៉ុន្តែរូបនាងមិនធ្លាប់បានទទួលស្បែកជើងមាសម្ដងនៅឡើយ។
បច្ចុប្បន្នកីឡាការីរូបនេះប្រកបអាជីពបាល់ទាត់របស់ខ្លួននៅក្រុម LANK របស់ប្រទេសព័រទុយហ្គាល់ ក្នុងរដូវកាលនេះរូបគេរកបាន ៧គ្រាប់ និង Assist បានចំនួន ២ដង ក្នុងកាបង្ហាញខ្លួនបាន ២២ប្រកួត៕