Chelsea នឹងកំពុងក្តាប់យក Benzema ក្នុងទីផ្សារដោះដូរកីឡាករក្នុងរដូវរងានេះ

Chelsea មិនទាន់រកបានកីឡាករណាម្នាក់ឡើយនៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។ នៅសល់តិចជាងពីរសប្តាហ៍នៃទីផ្សារបច្ចុប្បន្ន ក្រុមតោខៀវមិនទាន់ស្វាគមន៍ការចុះហត្ថលេខាថ្មីទៅកាន់កីឡដ្ឋាន Stamford Bridge នៅឡើយទេ។ អតីតអ្នកចាំទីនៅ Premier League កីឡាករ Shaka Hislop បានលើកឡើងថា Chelsea នឹងក្លាយជាគោលដៅដ៏ល្អសម្រាប់ Karim Benzema ។ អតីត​ខ្សែ​ប្រយុទ្ធ Real Madrid រូប​នេះ​ទំនង​ជា​នឹង​ចាក​ចេញ​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​នៅ​រដូវ​កាល​នេះ៕

អត្ថបទដែលជាប់ទាក់ទង