អីយ៉ាស់! កីឡាករម្នាក់នេះអាចនិងជំនួសតំណែង Muller

ពេលនេះមានរបាយការណ៍ជាច្រើនបានឲ្យដឹងថាក្លិប FC Bayern Munich កំពុងស្វែងរកកីឡាករដើម្បីជំនួសតំណែងរបស់ខ្សែប្រយុទ្ធ Thomas Müller ហើយអ្នកដែលក្លិបយក្សអាល្លឺម៉ងនេះកំពុងចាប់អារម្មណ៍​នោះគឺកីឡាករ Kai Havertz របស់ Chelsea។

បើយោងតាមគេហទំព័រ 90min បានឲ្យដឹងថា អតីតកូនក្រុមរបស់លោក Thomas Tuchel បានស្ថិតក្នុងរ៉ាដារបស់ក្លឹបនៅអាល្លឺម៉ងមួយនេះជាខ្លាំង ហើយលេចលឺថា មានការជំរុញពីលោក Tuchel ថែមទៀត។

គួរបញ្ជាក់ថា កីឡាករ Kai Havertz បច្ចុប្បន្នបង្ហាញខ្លួនឲ្យក្រុមតោខៀវ ២៩ប្រកួត រកគ្រាប់បាល់បាន១៩គ្រាប់៕

អត្ថបទដែលជាប់ទាក់ទង