ក្រសួងព័ត៌មាន ចេញសេចក្តីជូនដំណឹង ស្តីពីការបើកទទួលចុះឈ្មោះស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៤ តាមប្រព័ន្ធអនឡាន
នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងស្តីពីការបើកទទួលចុះឈ្មោះ ស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៤ តាមប្រព័ន្ធអនឡាន។
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ាលោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម ដែលធ្វើការលើវិស័យព័ត៌មាន និងសោតទស្សន៍អ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ ជ្រាបថា អគ្គនាយកដ្ឋាន នឹងបើកទទួលការចុះឈ្មោះ ស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៤ ដោយត្រូវបំពេញបែបបទ និងឯកសារស្នើសុំ ៕
សូមអានសេចក្ដីប្រកាសរបស់ ក្រសួងព័ត៌មាន លម្អិតដូចខាងក្រោម៖