Mykhailo Mudryk ​បាន​ប្រតិកម្ម​បែបនេះបន្ទាប់ពី​អ្នកគាំទ្រ​ Arsenal បាញ់ laser ចំភ្នែក

តារាឆ្នើមរបស់ Chelsea កីឡាករ Mykhailo Mudryk បានទទួលការស្វាគមន៍ជាមួយនិងកំហឹងនៅឯកីឡដ្ឋាន Emirates ដោយអ្នកគាំទ្រក្រុម Arsenal បានបាញ់ laser ចូលទៅក្នុងភ្នែករបស់គាត់ និងស្រែក​ចំ​អក​អោយគាត់ផងដែរ ។

ក្នុងទីផ្សារ​ដោះដូរ​កន្លង​ទៅ​ខ្សែ​​បម្​រើ​ស្លាប​​​រូប​​នេះ​​ បាន​រំពឹង​ថា រូបគេនឹង​ផ្ទេរ​ទៅកាន់​ក្រុម​កាំភ្លើង​ធំ​ក្នុង​ខែ​មករា ប៉ុន្តែ Mudryk បែរជាផ្ទេរទៅកាន់ក្លិប Chelsea ទៅវិញ។ នេះអាចមាន​មូលហេតុ​ដែល​ធ្វើអោយ​អ្នកគាំទ្រ Arsenal អន់ចិត្ត ហើយបានបាញ់ laser ចូលទៅក្នុងភ្នែករបស់គាត់នៅក្នុងការប្រកួត Premier League កាលពីយប់ថ្ងៃអង្គារក្នុងតង់ទី 2 ។ អ្នក​គាំទ្រ​ដែល​គ្មាន​គំនិត​មួយ​ចំនួន​បាន​យក​បញ្ហា​បន្ថែម​ទៀត​ជាមួយ​និង​ ទង្វើ​គួរ​ឲ្យ​អាម៉ាស់​ក្នុង​ការ​ព្យាយាម​បំបែក​អារម្មណ៍​ខ្សែ​បម្រើ​ស្លាប​ខាងលើ។

Mudryk បានបង្ហោះសារក្នុង Instagram ដើម្បីឆ្លើយតបទៅនឹងទង្វើបែបនេះ ថា៖ “មិន​អី​ទេ” ។ កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ បាន​និយាយ​យ៉ាង​សាមញ្ញ​ ទំនង​ជា​ឆ្លើយ​តប​នឹង​ស្ថានភាព​ភ្នែក​របស់​គាត់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង