នៅថ្ងៃទី​ ២៩ ស្អែកនេះ ! ឯកឧត្តម ឃួង ស្រេង​ នឹងអញ្ជើញជាគណៈអធិបតីក្នុងពិធីភ្ជាប់ស្ពានអាកាសព្រះមុនីវង្សថ្មី

កាលពីថ្ងៃទី ២៧ ខែ មករា ឆ្នាំ២០២៤ ម្សិលមិញនេះលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានឲ្យដឹងថា«នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនឹងអញ្ជើញជាគណៈអធិបតីក្នុងពិធីភ្ជាប់ស្ពានអាកាសព្រះមុនីវង្សថ្មី ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស,មហាវិថីសម្តេចតេជោ ហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១)»។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញក៏បានបន្តឲ្យដឹងទៀតថា «ក្នុងដំណាក់កាលទី១ ការសាងសង់ស្ពានអាកាសព្រះមុនីវង្សថ្មី (ស្ពានអាកាសជាន់ទី២) បច្ចុប្បន្នសាងសង់បានសម្រេចប្រមាណ ៨០% ហើយតាមផែនការគ្រោងនឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ចំណែកដំណាក់កាលទី២ គ្រោងនឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិឆ្នាំ២០២៥»៕

ប្រភព ៖Koeut Chhe – កើត ឆែ អភិបាលរងរាជធានីភ្នំពេញ

អត្ថបទដែលជាប់ទាក់ទង