Xabi Alonso ជាបេក្ខជនដែលអាចនឹងមកដឹកនាំក្លិបមួយនេះនៅ EPL

Tottenham Hotspurs កំពុងពិភាក្សាជាមួយ Xabi Alonso ដើម្បីអោយមកដឹកនាំ Spurs ខណៈដែលបច្ចុប្បន្នគាត់គឺជាអ្នកចាត់ការទូទៅក្លិប Bayer Leverkuseen ។

អតីតកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះបានដឹកនាំ Bayer Leverkusen បានយ៉ាងល្អចាប់តាំងពីខែតុលា ខណៈដែលក្រុមនៅ Bundesliga មួយនេះកំពុងស្ថិតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Europa League ផងដែរ។
ខណៈពេលនេះ Spurs នៅមិនទាន់រកឃើញអ្នកចាត់ការអចិន្ត្រៃយ៍នៅឡើយទេ បន្ទាប់ពីការចាកចេញរបស់លោក Antonio Conte កាលពីខែមីនា ។

ទោះជាយ៉ាងណាក៏ដោយ Alonso ត្រូវបាន Spurs ពេញចិត្តយ៉ាងខ្លាំង ខណៈដែលគាត់ធ្លាប់មានបទពិសោធន៍លេងនៅកម្រិតខ្ពស់បំផុតជាមួយ Liverpool, Real Madrid និង Bayern Munich ហើយស្គាល់ពីការលេងបាល់ទាត់កម្រិតកំពូលនៅអឺរ៉ុប ។

គួរអោយដឹងថា Xabi Alonso កំពុងតែដឹកនាំក្រុម Bayer Leverkuseen ក្នុងរដូវកាល​ដំបូងរបស់គាត់ ហើយគាត់បានជួយអោយក្លិបរួចផុតពីតំបន់កាត់ចោល នឹងឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEL ។

អត្ថបទដែលជាប់ទាក់ទង