ដើរលើវិថីសិល្បៈជាង១០ឆ្នាំ ខេម ទម្លាយថាមកដល់ចំណុចនេះដោយសារភាពជឿជាក់មិនមែនការគាំទ្របែបស៊ីជោរនោះទេ

សិល្ប៖​ តារាចម្រៀងសម្លេងស្អកលោក ខេម ដែលជ្រកក្នុងផលិតកម្មកាឡាក់ស៊ីណាវាត្រា និងត្រូវបានគេស្គាល់ថាជាតារាចម្រៀងប្រុសមួយរូបដែលមានភាពលេចធ្លោរក្នុងចំណោមអ្នកចម្រៀងរួមជំនាន់ ព្រោះស្ទើតែគ្រប់បទដែលលោកចេញមកគឺសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងយុវវ័យ។

ពិតណាស់តារាចម្រៀងប្រុសរូបនេះបានប្រឡូកចូលក្នុងវិស័យសិល្បៈជាច្រើនឆ្នាំដែរមកហើយ ប៉ុន្តែលោកនៅតែរក្សាបានការគាំទ្រដូចដើម ខណៈនៅថ្មីៗនេះដែរលោកក៏បានបង្ហោះសារមួយដោយទម្លាយថា «ព្យាយាមដើរលើឆាកនេះជាង១០ឆ្នាំដោយភាពជឿជាក់ហើយក៏មិនបានដើរមកដល់ចំណុចនេះដោយការគាំទ្របែបស៊ីជោរដែរ អរគុណ Fan ដែលតែងតែជឿជាក់លើខ្ញុំ» ។

គួរបញ្ជាក់ដែរថា តារាចម្រៀងសម្លេងស្អករូបនេះ បច្ចុប្បន្នកំពុងតែកាក់កបខ្លាំងលើអាជីពសិល្បៈ និងទទួលបានការគាំទ្រដែលរកចំណូលបានកាន់តែខ្ពស់ខណៈកាលពីពេលកន្លងទៅលោកក៏ធ្លាប់បានទម្លាយលោកឆ្លងកាត់ការលំបាកជាច្រើន ទម្រាំមានល្បីឈ្មោះដូចសព្វថ្ងៃនេះ ៕

អត្ថបទដែលជាប់ទាក់ទង