ព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសហគមន៍ ព្រះសង្ឃមួយអង្គបានដឹកនាំកសាងស្ពានជូនប្រជាជន
ជារឿងមួយដែលគេត្រូវបានគេចាត់ទុកថាជាទង្វើដ៏ល្អមួយនៅក្នុងសង្គម ដែលមានព្រះសង្ឃបានចេញមកដឹកនាំធ្វើការងារជាប្រយោងជន៍សម្រាប់សហគមន៍និងប្រជាជន។
ខណៈនៅថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២៤ នេះ ព្រះភិក្ខុ ទេព ស៊ីណា ហៅផាន ជាព្រះចៅអធិការដែលគង់នៅវត្តសំរោង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត បានបង្ហោះពីសកម្មភាព ដឹកនាំព្រះសង្ឃ វត្តសំរោង វត្តសំព័រ វត្តព្រៃស្វាយ ក្រុមប្រឹក្សាឃុំរោងក្រោម មេភូមិ និងញាតិញោមជាច្រើមភូមិ បានជួយរួមកម្លាំងគ្នាជាច្រើនភូមិដើម្បីចាក់ប្លង់សេស្ពាន ដោយរួមមាន ភូមិតាអៀក ភូមិតាទេន ភូមិប្រផុង ភូមិត្រពាំងមន្ត្រី ភូមិសែនពន្លួង ភូមិសំរោង ភូមិក្រាំងដូង ភូមិធាយ ។
គួរបញ្ជាក់ផងដែរថាសម្រាប់ការដែលចាក់លង់សេស្ពាន នេះដែរគឺបានចាក់កាលពីថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ ៕
ប្រភព ៖ ព្រះភិក្ខុ ទេព ស៊ីណា ហៅផាន