Sevilla នឹងពន្យាពេលក្នុងការបន្តកុងត្រារបស់ Ramos និង Jesus Navas

ឳកាសក្នុងការធ្លាក់ចេញពី La Liga ដែលអាចប៉ះពាល់ដល់ការពន្យាពេលការបន្តកិច្ចសន្យា Sergio Ramos និង Jesus Navas ។ កីឡាករជើង​ចាស់រូបនេះ​នឹង​ផុត​កុងត្រា​នៅ​ដំណាច់​រដូវ​កាលនេះ បច្ចុប្បន្ន​ Sevilla មានគម្លាត​បី​ពិន្ទុប៉ុណ្ណោះ​ពី​លើ​តំបន់​កាត់ចោល។ កីឡាករទាំងពីរខាងលើនៅតែជាជម្រើស១១នាក់ បើទោះបីជាកៅអីរបស់គ្រូ Sevilla កំពុងក្តៅក៏ដោយ ។

Ramos បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលមួយឆ្នាំបន្ទាប់ពីបានមកដល់ក្លិបមួយនេះកាលពីរដូវក្តៅមុន ហើយជាមួយគ្នានោះ Navas នឹងឈានដល់ការបញ្ចប់នៃកិច្ចព្រមព្រៀងរយៈពេល 3 ឆ្នាំរបស់គាត់ផងដែរ។ យោងតាមការចេញផ្សាយចុងក្រោយពី Relevo បានឲ្យដឹងថា Sevilla កំពុងផ្អាកការពិភាក្សាកិច្ចសន្យាទាំងអស់រហូតដល់ខែមិថុនា ដោយ Navas រំពឹងថានឹងចុះហត្ថលេខាសម្រាប់មួយឆ្នាំបន្ថែមទៀតលើលក្ខខណ្ឌកាត់បន្ថយ។ ក្លិបមានទំនុកចិត្តក្នុងការរក្សា Ramos ដោយអតីតប្រធានក្រុមអេស្ប៉ាញចាប់អារម្មណ៍ក្នុងការវិលត្រឡប់របស់គាត់ទៅកាន់ Estadio Ramon Sanchez Pizjuan ដោយមាន 12 ខែទៀតនៅលើតុ។ កីឡាករទាំងពីរអាចទទួលបានការផ្តល់ជូនសម្រាប់ការចូលរួមជាមួយអតីតមិត្តរួមក្រុម Ivan Rakitic ក្នុង Saudi Pro League ប្រសិនបើពួកគេបដិសេធមិនទទួលយកការផ្តល់ជូនរបស់ Sevilla ៕

អត្ថបទដែលជាប់ទាក់ទង