កក្រើកទឹកដីអ៊ីតាលី ពេលនេះ Napoli ឈ្នះពាន Serie A ក្រោយខកខានអស់រយៈពេលយ៉ាងយូរ

ក្រោយចប់ការប្រកួត រវាងក្រុម Napoli ប៉ះនិងក្រុម Udinese ដោយលទ្ធផល១-១ភ្លាម អ្នកគាំទ្ររាប់ពាន់នាក់បាននាំគ្នាសាទរយ៉ាងខ្លាំង ដោយសារក្រុម Napoli បានទទួលជ័យជម្នះជើងឯក Serie A ជាលើកដំបូងក្រោយខកខានអស់រយៈពេលជាច្រើនឆ្នាំ។

ជាការពិតណាស់ក្លិប Napoli បានឈ្នះលីគកំពូលអ៊ីតាលីដំបូងតាំងពីឆ្នាំ ១៩៩០ ក្នុងអំឡុងពេលកំពូលកីឡាករឆ្នើម Diego Maradona ចូលរួមក្រុម បើគិតមកទល់និងពេលនេះគឺខកខានអស់រយៈពេលជាង ៣៣ឆ្នាំមកហើយ។

គួរបញ្ជាក់ថា ក្លិបនៅអ៊ីតាលីមួយនេះបានឆ្លងកាត់ការប្រកួត ៣៣លើកឈ្នះ ២៥លើក ស្មើ ៥ លើក ចាញ់ ៣លើក មាន ៨០ពិន្ទុផងដែរ៕

អត្ថបទដែលជាប់ទាក់ទង